ឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជូនដំណើរគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញ
នាព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជូនដំណើរគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដឹកនាំដោយឯកឧត្តម Muhammad Anwar លេខាពិសេស អគ្គលេខាធិការព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញតាមជើងយន្តហោះលេខTG2589 នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប៕